លោក Chavich Kim, “Khun Joe”

លោក Joe ធំលូតលាស់នៅទីក្រុងបាងកក ដោយធ្វើការក្នុងផ្នែកសំណង់។ មិនយូរប៉ុន្មានទេ លោកដឹងថា លោកមិនចូលចិត្តធ្វើជាបុគ្គលិកគេទេ។ លោកចង់មានក្តីស្រមៃ និងចង់ឯករាជ្យ។

ចាប់តាំងពីបានចូលរួមជាមួយ Unicity លោកបានឡើងឋានៈរហូតទទួលបាន Triple Diamond ហើយកំពុងសម្រេចក្តីស្រមៃរបស់ខ្លួនយ៉ាងពិតប្រាកដ។ លោក Khun Joe ជាមនុស្សដែលស្រលាញ់និងចូលចិត្តរថយន្ត ហើយគាត់មានរថយន្តទំនើបនិងកម្លាំងខ្លាំងជាច្រើន។ លោកចង់ឲ្យអ្នកផ្សេងទៀតទទួលបានជោគជ័យដូចលោកផងដែរ។
លោកបាននិយាយថា៖ “កុំស្រមៃអ្វីតូចៗ។ គ្មានដែនកំណត់លើក្តីស្រមៃរបស់អ្នកទេ។ ការស្រមៃគឺមិនអស់ប្រាក់ទេ។ គ្មានអ្វីបាត់បង់ទេ ដូច្នេះ ជាការប្រសើរត្រូវចាប់ផ្តើមឥឡូវនេះ”។

chavich_kim

លោក Aaron Webber

លោក Aaron Webber មិនមែនជាមនុស្សក្មេងខ្ចីក្នុងផ្នែកលក់ផ្ទាល់នោះទេ។ តាមពិតទៅ លោកបានស្ថិតក្នុងវិស័យនេះជាង ៣០ ឆ្នាំមកហើយ ដែលរាប់បញ្ចូលទាំងការងារខាងក្រុមហ៊ុនផងដែរ។ ទីបំផុត លោកបានសម្រេចចិត្តថា ដល់ពេលដែលលោកចាកចេញពីជីវិតធ្វើការក្នុងក្រុមហ៊ុន មកក្លាយជាអ្នកចែកចាយ Unicity ។

ក្នុងជីវិតរបស់លោក លោកបានសិក្សាកត្តាចិត្តសាស្រ្ត និងសង្គម ដែលជះឥទិ្ធពលលើការចាយវាយ ការជំរុញចិត្ត ជម្រើស និងសកម្មភាពរបស់មនុស្ស ដែលបានជួយលោកធ្វើឲ្យអាជីវកម្មរីកចម្រើន។

លោក Webber ជឿជាក់ថា អ្នករាល់គ្នាគួរជាប្រភពបង្កើតសេចក្តីប្រាថ្នា ដោយកំណត់ និងសម្រេចឲ្យបាននូវចំណុចសំខាន់ៗ ក្នុងដំណើរឆ្ពោះទៅជោគជ័យ។ ជំនួយពីខាងក្រៅគឺជាផ្នែកមួយនៃដំណើរការ ប៉ុន្តែកម្លាំងជំរុញគឺចេញពីខាងក្នុង។

aaron_webber

ការផ្តោតរបស់ Unicity លើការរីកចម្រើនផ្ទាល់ខ្លួន និងវិជ្ជាជីវៈ បង្កើនទំនុកចិត្ត ការគោរព ការពេញចិត្ត និងសេរីភាពផ្លូវកាយ និងផ្នែកហិរញ្ញវត្ថុ ចំពោះអ្នកចែកចាយរបស់យើង ដែលពួកគេត្រូវការដើម្បីធ្វើឲ្យជីវិតកាន់តែប្រសើរឡើងយ៉ាងពិតប្រាកដ។

ចាប់ផ្តើមឥឡូវនេះ »