ការសន្យារបស់យើង

ឯករាជភាពផ្នែកហិរញ្ញវត្ថុអាចជួយមនុស្សសំរេចការងារបានច្រើន តែបើសុខភាពខ្សោយ និងខ្លួនប្រាណមានជំងឺរារាំងនោះលោកអ្នកនិងមិនអាចបំពេញសេចក្តីប្រាថ្នារបស់ខ្លួនបានទេ។ លោកអ្នកមិនអាចយកប្រាក់ទិញ ដើម្បីឈានទៅដល់កំពូលភ្នំបានទេ ឬទៅដល់ខ្សែផ្តាច់ព្រ័ត្រនៃការប្រកួតហែលទឹក ជិះកង់ និងរត់នោះទេ ឬដើម្បីឲ្យមានទំនុកចិត្តលើខ្លួនប្រាណរបស់លោកអ្នកបានទេ។

ហើយ ខណៈដែលសុខភាពល្អគឺជាគោលដៅល្អមួយ សុខភាពល្អមិនគួរជាគោលដៅចុងក្រោយនោះទេ។ សុខភាពល្អជាវិធីតែមួយគត់ ដើម្បីការផ្សងព្រេងថ្មី និងភាពប្រណីតនៃជិវិត។ ប៉ុន្តែ ជាការពិត ការផ្សងព្រេង និងភាពប្រណីតមិនកើតឡើងដោយឥតគិតថ្លៃឡើយ។

នោះជាមូលហេតុដែលឱកាសអាជីវកម្មពី Unicity បន្តទាក់ទាញមនុស្សជាច្រើនទូទាំងពិភពលោក។ អ្នកចែកចាយរបស់យើងបានលើកកម្ពស់សុខភាពរបស់ពួកគេ និងបង្កើនទ្រព្យ ជាមូលដ្ឋានឆ្ពោះទៅសម្រេចមហិច្ឆតាកាន់តែធំថែមទៀត ដែលមានលក្ខណៈពិសេសចំពោះមហិច្ឆតា ទំនាក់ទំនង និងសេចក្តីប្រាថ្នារបស់ពួកគេ។

 

អបអរសាទរលោកអ្នក

Unicity ប្តេជ្ញាផ្តល់ការទទួលស្គាល់ប្រកបដោយអត្ថន័យ ភាពរំភើប និងទាន់ពេលវេលា ចំពោះសមិទ្ធផលដ៏អស្ចារ្យរបស់ដៃគូសិទិ្ធពាណិជ្ជកម្ម (Franchise Partners) របស់យើងម្នាក់ៗ។ ខណៈដែលលោកអ្នកកំពុងបន្តធ្វើការឆ្ពោះទៅសម្រេចនូវបំណងប្រាថ្នារៀងៗខ្លួនរបស់លោកអ្នក យើងសន្យាផ្តល់រង្វាន់ជូនលោកអ្នក និងលើកទឹកចិត្តលោកអ្នកឲ្យសម្រេចសមិទ្ធផលកាន់តែច្រើនថែមទៀត។

ការមានលក្ខណៈសម្បតិ្តចូលរួមក្នុង President’s Club ផ្តល់ឱកាសឲ្យលោកអ្នកបានភ្លក់រសជាតិដែល Unicity មានក្នុងស្តុក ខណៈដែលលោកអ្នកអភិវឌ្ឍវិជ្ជាជីវៈ និងកសាងអាជីវកម្មរបស់ លោកអ្នក។ ការអញ្ជើញឲ្យចូលរួមពិធីឯកជនរបស់ Unicity ការទទួលស្គាល់ជាសាធារណៈ និងបដិសណ្ឋារកិច្ចពិសេសដទៃទៀតកំពុងរង់ចាំលោកអ្នក។

ឋានៈដំបូងសម្រាប់ដៃគូសិទិ្ធពាណិជ្ជកម្មរបស់ Unicity ផ្តល់នូវឧបករណ៍សំខាន់ៗ ដើម្បីជួយលោកអ្នកកសាងអាជីវកម្មរបស់ខ្លួន ព្រមទាំងការទទួលស្គាល់ជាសាធារណៈ។