ក្រុមហ៊ុន Unicity International, Inc. – អំពីឯកជនភាព

តាមរយៈការប្រើប្រាស់គេហទំព័រនេះ (ហៅថា “គេហទំព័រក្រុមហ៊ុន Unicity ”) អ្នក ដែលអាចជាអ្នកប្រើប្រាស់ ឬសម្ព័ន្ធភាពអាជីវកម្មឯករាជ្យរបស់ក្រុមហ៊ុន Unicity តាមករណីជាក់ស្តែង (ហៅថា “អ្នក”) យល់ព្រមគោរពអនុវត្តតាមលក្ខខណ្ឌនៃការប្រើប្រាស់ ដែលមានចែងនៅក្នុងឯកសារនេះហើយ។ ប្រសិនបើអ្នកជាសម្ព័ន្ធភាពអាជីវកម្មឯករាជ្យរបស់ក្រុមហ៊ុន Unicity នោះ ការដែលអ្នកប្រើប្រាស់គេហទំព័រនេះ ក៏ជាការយល់ព្រមទទួលយកផងដែរនូវគោលនយោបាយ និងនីតិវិធីជាធរមានដែលចេញផ្សាយសម្រាប់សម្ព័ន្ធភាពអាជីវកម្មរបស់ក្រុមហ៊ុន Unicity ។

ការប្រើប្រាស់សម្ភារឯកសារ

រាល់សម្ភារឯកសារទាំងអស់ដែលមាននៅលើ គេហទំព័រ Unicity ត្រូវបានការពារដោយសិទ្ធិថតចម្លង ពាណិជ្ជសញ្ញា និងច្បាប់ផ្សេងៗទៀត និងជាទ្រព្យកម្មសិទ្ធិរបស់ក្រុមហ៊ុន Unicity International, Inc. (ហៅថា“ក្រុមហ៊ុន Unicity ”) លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។ រាល់ការប្រើប្រាស់សម្ភារឯកសារណាមួយដោយគ្មានការអនុញ្ញាតអាចនឹងរំលោភលើសិទ្ធិថតចម្លង ពាណិជ្ជសញ្ញា និងច្បាប់ផ្សេងៗទៀត។ អ្នកអាចដោនឡូត រួចព្រីនផ្នែកណាមួយនៃសម្ភារឯកសារទាំងនេះសម្រាប់ប្រើប្រាស់ក្នុងគោលបំណងមិនមែនពាណិជ្ជកម្ម ឬជាព័ត៌មាន។ រាល់ច្បាប់ថតចម្លងចេញពីសម្ភារឯកសារទាំងនេះ ត្រូវមានផ្នែកជូនដំណឹងអំពីសិទ្ធិថតចម្លង ពាណិជ្ជសញ្ញា ឬកម្មសិទ្ធិដែលមាននៅលើគេហទំព័រក្រុមហ៊ុន Unicity ដែលទាក់ទងនឹងសម្ភារឯកសារដែលត្រូវបានថតចម្លង។ រាល់ការលក់ ការកែប្រែ ការ ផលិតឡើងវិញ ការចែកចាយបន្ត ការបោះពុម្ពផ្សាយ ឬការបញ្ជូនបន្តនូវព័ត៌មានណាមួយចេញពីគេហទំព័រក្រុមហ៊ុន Unicity ទោះទាំងមូល ឬដោយផ្នែក ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរជាមុនពីក្រុមហ៊ុន Unicity ត្រូវបានហាមឃាត់ ។

ខបដិសេធន៍ការទទួលខុសត្រូវ

រាល់សម្ភារឯកសារទាំងអស់ដែលមាននៅលើ គេហទំព័រ Unicity ត្រូវបានការពារដោយសិទ្ធិថតចម្លង ពាណិជ្ជសញ្ញា និងច្បាប់ផ្សេងៗទៀត និងជាទ្រព្យកម្មសិទ្ធិរបស់ក្រុមហ៊ុន Unicity International, Inc. (ហៅថា“ក្រុមហ៊ុន Unicity ”) លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។ រាល់ការប្រើប្រាស់សម្ភារឯកសារណាមួយដោយគ្មានការអនុញ្ញាតអាចនឹងរំលោភលើសិទ្ធិថតចម្លង ពាណិជ្ជសញ្ញា និងច្បាប់ផ្សេងៗទៀត។ អ្នកអាចដោនឡូត រួចព្រីនផ្នែកណាមួយនៃសម្ភារឯកសារទាំងនេះសម្រាប់ប្រើប្រាស់ក្នុងគោលបំណងមិនមែនពាណិជ្ជកម្ម ឬជាព័ត៌មាន។ រាល់ច្បាប់ថតចម្លងចេញពីសម្ភារឯកសារទាំងនេះ ត្រូវមានផ្នែកជូនដំណឹងអំពីសិទ្ធិថតចម្លង ពាណិជ្ជសញ្ញា ឬកម្មសិទ្ធិដែលមាននៅលើគេហទំព័រក្រុមហ៊ុន Unicity ដែលទាក់ទងនឹងសម្ភារឯកសារដែលត្រូវបានថតចម្លង។ រាល់ការលក់ ការកែប្រែ ការ ផលិតឡើងវិញ ការចែកចាយបន្ត ការបោះពុម្ពផ្សាយ ឬការបញ្ជូនបន្តនូវព័ត៌មានណាមួយចេញពីគេហទំព័រក្រុមហ៊ុន Unicity ទោះទាំងមូល ឬដោយផ្នែក ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរជាមុនពីក្រុមហ៊ុន Unicity ត្រូវបានហាមឃាត់ ។

ព័ត៌មាន និងសេវាកម្មដែលចុះផ្សាយនៅលើគេហទំព័រក្រុមហ៊ុន Unicity អាចមានកំហុសអក្ខរាវិរុទ្ធ ឬកំហុសបច្ចេកទេស។ ព័ត៌មានអាចត្រូវបានផ្លាស់ប្តូរ ឬត្រូវបានកែសម្រួលធ្វើបច្ចុប្បន្នភាពដោយគ្មានការជូនដំណឹង។ ក្រុមហ៊ុន Unicity ក៏អាចធ្វើការកែលម្អ និង/ឬផ្លាស់ប្តូរព័ត៌មានដែលមាននៅលើគេហទំព័រក្រុមហ៊ុន Unicity នៅគ្រប់ពេលវេលាដោយគ្មានការជូនដំណឹងផងដែរ។ ក្រុមហ៊ុន Unicity មិនទទួលខុសត្រូវលើកំហុសឆ្គង ឬចន្លោះប្រហោងណាមួយដែលមាននៅលើគេហទំព័រក្រុមហ៊ុន Unicity ឬគេហទំព័រណាមួយដែលអាចត្រូវបានយោងសំអាងនៅក្នុង ឬភ្ជាប់ជាតំណគេហទំព័រជាមួយគេហទំព័រក្រុមហ៊ុន Unicity ឡើយ។ ក្រុមហ៊ុន Unicity មិនបានពិនិត្យមើលគេហទំព័រទាំងអស់ដែលត្រូវបានភ្ជាប់ជាតំណគេហទំព័រជាមួយគេហទំព័រក្រុមហ៊ុន Unicity ទេ ហើយក៏មិនទទួលខុសត្រូវលើខ្លឹមសារនៅក្នុងតំណគេហទំព័រទាំងនោះផងដែរ។ ហេតុដូច្នេះ ក្រុមហ៊ុន Unicity មិនធ្វើការធានាគ្រប់ប្រភេទពាក់ព័ន្ធនឹងខ្លឹមសារនៃតំណគេហទំព័រទាំងនោះ។ ការណ៍ដែលក្រុមហ៊ុន Unicity ផ្តល់នូវតំណភ្ជាប់ទៅកាន់គេហទំព័រទាំងនោះ គឺមិនមែនជាការគាំទ្រ ការអនុញ្ញាត ការឧបត្ថម្ភ ឬការចងសម្ព័ន្ធភាពរបស់ក្រុមហ៊ុន Unicity ជាមួយគេហទំព័រទាំងនោះ ឬជាមួយម្ចាស់កម្មសិទ្ធិ ឬអ្នកផ្តល់សេវាកម្មគេហទំព័រទាំងនោះទេ។ ការណ៍ដែលក្រុមហ៊ុន Unicity ផ្តល់តំណភ្ជាប់ទៅកាន់គេហទំព័រទាំងនេះ គឺក្នុងគោលបំណងផ្តល់ភាពងាយស្រួលដល់អ្នកប៉ុណ្ណោះ។

ក្រុមហ៊ុន UNICITY មិនទទួលខុសត្រូវលើការខូចខាតគ្រប់យ៉ាង រាប់បញ្ចូល ទាំងការខូចខាតដោយប្រយោល ការខូចខាតពិសេស ការខូចខាតជាយថាហេតុ ការខូចខាតពីការពិន័យ ឬការខូចខាតឥតព្រៀងទុកផ្សេងទៀតគ្រប់ប្រភេទ ការខាតបង់ប្រាក់ចំណេញ ការបាត់បង់កម្មវិធី ឬទិន្នន័យផ្សេងៗទៀត មិនថាក្នុងទម្រង់ជាកិច្ចសន្យា ឬជាកំហុស ដែលកើតចេញពី ឬជាប់ពាក់ព័ន្ធនឹងនឹងការប្រើប្រាស់ ឬភាពមិនអាចប្រើប្រាស់គេហទំព័រក្រុមហ៊ុន UNICITY ការប្រើប្រាស់ ការពឹងផ្អែកលើ ឬការដំណើរការសម្ភារឯកសារណាមួយដែលមាននៅក្នុង ឬទាញបានតាមរយៈគេហទំព័រក្រុមហ៊ុន UNICITY ទោះបីជាក្រុមហ៊ុន UNICITY ត្រូវបានជូនដំណឹងយ៉ាងច្បាស់លាស់អំពីលទ្ធភាពនៃការកើតមានការខូចខាតទាំងនោះក៏ដោយ។

យុត្តាធិការ

សម្ភារឯកសារដែលមាននៅក្នុងគេហទំព័រក្រុមហ៊ុន Unicity ត្រូវបានបង្ហាញជូនសម្រាប់ តែគោលបំណងផ្សព្វផ្សាយផលិតផលUnicity ដែលមាននៅសហរដ្ឋអាមេរិកប៉ុណ្ណោះ។ ផលិតផលដែលផ្សព្វផ្សាយនៅលើគេហទំព័រក្រុមហ៊ុន UNICITY គឺមិនមែនសម្រាប់លក់នៅខាងក្រៅដែនដីនៃសហរដ្ឋអាមេរិកនោះទេ។ ប្រសិនបើអ្នកជាប្រជាជនរស់នៅក្នុងប្រទេសណាមួយក្រៅពីសហរដ្ឋអាមេរិក ហើយអ្នកមានបំណងទិញផលិតផល UNICITY អ្នកគួរទាក់ទងក្រុមហ៊ុន UNICITY ដើម្បីស្វែងរកព័ត៌មានពាក់ព័ន្ធនឹងភាពអាចរកទិញផលិតផល UNICITY នៅក្នុងប្រទេសរបស់អ្នក។ ក្រុមហ៊ុន UNICITY មិនធានាថាសម្ភារឯកសារដែលមាននៅក្នុងគេហទំព័រក្រុមហ៊ុន Unicity មានភាពស្របតាមច្បាប់ដែលមានយុត្តាធិការនៅខាងក្រៅសហរដ្ឋអាមេរិកនោះទេ។ អ្នកដែលជ្រើសរើសចូលប្រើប្រាស់ គេហទំព័រក្រុមហ៊ុន Unicity ពីប្រទេសផ្សេងក្រៅពីសហរដ្ឋអាមេរិក អាចចូលប្រើប្រាស់ដោយខ្លួនឯង ក្នុងគោលបំណងស្វែងរកព័ត៌មានប៉ុណ្ណោះ។ រាល់លក្ខខ័ណ្ឌ និងប្រការដែលមានចែងនៅក្នុងគោលនយោបាយនេះ ត្រូវគ្រប់គ្រងដោយច្បាប់នៃរដ្ឋ Utah ដោយមិនពាក់ព័ន្ធនឹងវិវាទនៃគោលការណ៍ច្បាប់ឡើយ។ តាមរយៈនេះ អ្នកត្រូវស្ថិតក្រោមយុត្តាធិការនៃតុលាការរដ្ឋ Utah សម្រាប់គោលបំណងដាក់ពាក្យបណ្តឹង ដែលកើតចេញពី ឬពាក់ព័ន្ធនឹងលក្ខខណ្ឌ និងប្រការចែងទាំងនេះ។

សេចក្តីជូនដំណឹង និងនីតិវិធីអះអាងពីការរំលោភលើសិទ្ធិថតចម្លង

សេចក្តីជូនដំណឹងនេះ អាចនឹងត្រូវកែប្រែ ឬបញ្ចប់វិញគ្រប់ពេលវេលា មិនថាដោយសារមានការកែប្រែច្បាប់ ឬការសម្រេចរបស់ក្រុមហ៊ុន UNICITY ដោយគ្មានការជូនដំណឹងជាមុនឡើយ។ អ្នកត្រូវពិនិត្យសេចក្តីជូនដំណឹងនេះឲ្យបាន ញឹកញាប់ ដើម្បីធានាថា អ្នកបានអានច្បាប់ចេញផ្សាយថ្មីបំផុតនៃសេចក្តីជូនដំណឹងនេះ។

ក្រុមហ៊ុន Unicity កាន់កាប់ ការពារ និងអនុវត្តនូវសិទ្ធិថតចម្លងលើសម្ភារឯកសារច្នៃប្រឌិតរបស់ខ្លួន និងក៏គោរពសិទ្ធិថតចម្លងរបស់ក្រុមហ៊ុនដទៃផងដែរ។ ក្រុមហ៊ុន Unicity មានគោលនយោបាយឆ្លើយតបតាមផ្លូវច្បាប់ក្នុងការអះអាងពីការរំលោភលើសិទ្ធិថតចម្លង។ ច្បាប់ស្តីពីសិទ្ធិថតចម្លងសហសវត្សរ៍ឌីជីថល ជំពូកទី១៧ ក្រមសហរដ្ឋអាមេរិក មាត្រា ៥១២(គ) (ហៅថាច្បាប់ “DMCA”) ផ្តល់ជូនម្ចាស់សិទ្ធិថតចម្លង ឬភ្នាក់ងារពេញសិទ្ធិរបស់ពួកគេនូវនីតិវិធីជូនដំណឹងដល់អ្នកផ្តល់សេវាកម្ម (ដូចបានកំណត់នៅក្នុងច្បាប់ DMCA) អំពីការអះអាងអំពីការប្រើប្រាស់សម្ភារឯកសារដែលស្ថិតក្រោមការពារពីសិទ្ធិថតចម្លង ដោយគ្មានការអនុញ្ញាត។ ដោយហេតុថាក្រុមហ៊ុន Unicity ត្រូវបានចាត់ទុកជាអ្នកផ្តល់សេវាកម្មនៅក្នុងវិសាលភាពនៃច្បាប់ DMCA នោះក្រុមហ៊ុនត្រូវអនុវត្តតាមលក្ខខណ្ឌតម្រូវស្តីពីការជូនដំណឹង និងនីតិវិធីដែលកំណត់ដោយច្បាប់ DMCA នេះ។ ប្រសិនបើអ្នកជឿថា មានសម្ភារឯកសារណាមួយនៅលើគេហទំព័រនេះរំលោភលើសិទ្ធិថតចម្លងរបស់អ្នក ឬសិទ្ធិថតចម្លងរបស់ភាគីទីបីណាមួយនោះ អ្នកគួរជូនដំណឹងជាលាយលក្ខណ៍អក្សរដល់ភ្នាក់ងារចាត់តាំងរបស់ក្រុមហ៊ុន Unicity តាមអ៊ីម៉ែលខាងក្រោមភ្លាម៖ [email protected]
នៅក្នុងការជូនដំណឹងជាលាយលក្ខណ៍អក្សរទៅកាន់ភ្នាក់ងារចាត់តាំងខាងលើ អ្នកត្រូវបញ្ចូលនូវព័ត៌មានសំខាន់ៗទាំងអស់ខាងក្រោម៖

 1. ហត្ថលេខាអេឡិកត្រូនិក ឬហត្ថលេខាដោយដៃផ្ទាល់របស់បុគ្គលជាតំណាងរបស់ម្ចាស់សិទ្ធិថតចម្លង
 2. សេចក្តីបញ្ជាក់អំពីសម្ភារឯកសារដែលអ្នកអះអាងថារងការរំលោភសិទ្ធិថតចម្លង
 3. ទីតាំងជាក់លាក់នៃសម្ភារឯកសារដែលអ្នកចោទថារងការរំលោភសិទ្ធិថតចម្លង
 4. ទីតាំងជាក់លាក់នៃតំណគេហទំព័រទៅកាន់សម្ភារឯកសារដែលអ្នកចោទថារងការរំលោភសិទ្ធិថតចម្លង
 5. អាសយដ្ឋាន លេខទូរស័ព្ទ និងអាសយដ្ឋាន អ៊ីម៉ែលរបស់អ្នក
 6. សេចក្តីអះអាងរបស់អ្នកដែលថា អ្នកមានជំនឿយ៉ាងសុទ្ធចិត្តថា ការប្រើប្រាស់ស្នាដៃដែលមានសិទ្ធិថតចម្លងដោយវិវាទនោះ មិនត្រូវបានអនុញ្ញាតដោយម្ចាស់សិទ្ធិថតចម្លង ភ្នាក់ងាររបស់ម្ចាស់សិទ្ធិថតចម្លង ឬច្បាប់នោះទេ។
 7. សេចក្តីអះអាងរបស់អ្នកដែលថា ព័ត៌មានខាងលើដែលមាននៅក្នុងសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សររបស់អ្នក គឺជាព័ត៌មានត្រឹមត្រូវ និងថា អ្នកគឺជាម្ចាស់កម្មសិទ្ធិថតចម្លង ឬទទួលបានសិទ្ធិជាតំណាងរបស់ម្ចាស់សិទ្ធិថតចម្លង។

នៅពេលទទួលបានការជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីការចោទប្រកាន់ថាមានការរំលោភលើសិទ្ធិថតចម្លង ក្រុមហ៊ុន Unicity នឹងចាត់វិធានការខាងក្រោម៖

 1. ដកចេញ ឬផ្តាច់មិនឲ្យមានការចូលទៅកាន់ស្នាដៃដែលត្រូវបានចោទថាមានការរំលោភលើសិទ្ធិថតចម្លង
 2. បញ្ជូនសេចក្តីជូនដំណឹងរបស់អ្នកទៅកាន់ភាគីរងការចោទប្រកាន់ និង
 3. ចាត់វិធានការសមស្របដើម្បីជូនដំណឹងជាបន្ទាន់ដល់ភាគីរងការចោទប្រកាន់ឲ្យបានជ្រាបថា ក្រុមហ៊ុន Unicity បានដកចេញ ឬបានផ្តាច់មិនឲ្យមានការចូលទៅកាន់សម្ភារឯកសារដែលរងការចោទថាមានការរំលោភសិទ្ធិថតចម្លងទៀតឡើយ។

នៅក្នុងចំណុចនេះ ភាគីរងការចោទប្រកាន់ (ហៅថា “ភាគីរងការចោទប្រកាន់”) នឹងត្រូវផ្ញើសេចក្ដីជូនដំណឹងតបជាលាយលក្ខណ៍អក្សរមួយច្បាប់ ទៅកាន់ភ្នាក់ងារចាត់តាំងរបស់ក្រុមហ៊ុន Unicity ។ សេចក្ដីជូនដំណឹងតបត្រូវមានបញ្ចូលព័ត៌មានសំខាន់ៗទាំងអស់ដូចជា ៖

 1. ហត្ថលេខាអេឡិកត្រូនិក ឬហត្ថលេខាដោយផ្ទាល់ដៃរបស់ភាគីរងការចោទប្រកាន់ ឬតំណាង ស្របច្បាប់របស់ភាគីរងការចោទប្រកាន់
 2. សេចក្តីបញ្ជាក់អំពីសម្ភារឯកសារមានសិទ្ធិថតចម្លងដែលត្រូវបានលុបចោល ឬត្រូវបានផ្តាច់មិនឲ្យចូលទៅកាន់
 3. ទីតាំងជាក់លាក់របស់សម្ភារឯកសារមុនពេលត្រូវបានលុបចោល ឬត្រូវបានផ្តាច់មិនឲ្យចូលទៅកាន់
 4. លិខិតធានាអះអាងចំពោះមុខច្បាប់ធានាថា ភាគីរងការចោទប្រកាន់មានជំនឿយ៉ាងសុទ្ធចិត្តថា សម្ភារឯកសារមានសិទ្ធិថតចម្លង ត្រូវបានលុបចោល ឬផ្តាច់មិនឲ្យដំណើរការនោះ គឺដោយសារកំហុសឆ្គង ឬការកំណត់អត្តសញ្ញាណកម្មមិនបានត្រឹមត្រូវ និង
 5. ឈ្មោះ អាសយដ្ឋាន និងលេខទូរស័ព្ទរបស់ភាគីរងការចោទប្រកាន់ រួមជាមួយនឹងលិខិតបញ្ជាក់ថា ភាគីរងការចោទប្រកាន់យល់ព្រមទទួលយកយុត្តាធិការរបស់តុលាការសហព័ន្ធនៅខណ្ឌដែលភាគីរងការចោទប្រកាន់ស្នាក់នៅ ឬប្រសិនបើភាគីរងការចោទប្រកាន់មិនស្នាក់នៅក្នុងសហរដ្ឋអាមេរិក ត្រូវមានលិខិតបញ្ជាក់ថា ភាគីរងការចោទប្រកាន់យល់ព្រមទទួលយកយុត្តាធិការតុលាការសហព័ន្ធប្រចាំតំបន់នៅទីក្រុង Salt Lake រដ្ឋ Utah។.

នៅពេលទទួលបានសេចក្ដីជូនដំណឹងតបដែលព័ត៌មានសំខាន់ៗទាំងអស់ខាងលើ រួចហើយ ក្រុមហ៊ុន Unicity នឹងចាត់វិធានការខាងក្រោម ៖

 1. ផ្ញើច្បាប់ចម្លងសេចក្ដីជូនដំណឹងតបរបស់ភាគីរងការចោទប្រកាន់ជូនអ្នក
 2. ជូនដំណឹងដល់អ្នកថា ក្រុមហ៊ុន Unicity នឹងផ្លាស់ប្ដូរសម្ភារឯកសារដែលរងការចោទថារំលោភលើសិទ្ធិថតចម្លង ឬបឈ្ឈប់ការផ្តាច់មិនឲ្យចូលទៅកាន់សម្ភារឯកសារនោះក្នុងរយៈពេលដប់ (១០) ថ្ងៃនៃថ្ងៃធ្វើការ និង
 3. ផ្លាស់ប្តូរសម្ភារឯកសារដែលរងការចោទថាបានរំលោភលើសិទ្ធិថតចម្លង និងដែលត្រូវបានលុបចោល ឬបញ្ឈប់ការផ្តាច់មិនឲ្យចូលទៅប្រើប្រាស់យ៉ាងយូរ ១០ ថ្ងៃ ឬមិនឲ្យហួសពី ១៤ថ្ងៃ ឡើយ គិតចាប់ពីថ្ងៃទទួលបានសេចក្ដីជូនដំណឹងតបពីភាគីរងការចោទប្រកាន់ លុះត្រាតែអ្នកបានផ្ដល់ភស្តុតាងជូនដល់ភ្នាក់ងារចាត់តាំងរបស់ក្រុមហ៊ុន Unicity ដើម្បីបង្ហាញថាអ្នកបានចាត់វិធានការស្វែងរកដីកាសម្រេចរក្សាការពារ ដើម្បីហាមភាគីរងការចោទប្រកាន់ មិនឲ្យរំលោភលើសិទ្ធិថតចម្លង ដែលជាកម្មវត្ថុនៃសេចក្ដីជូនដំណឹងជាលាយលក្ខណ៍អក្សររបស់អ្នក។

ក្រុមហ៊ុន Unicity មានគោលនយោបាយលុបចោលនូវបុព្វសិទ្ធិតាមប្រព័ន្ធអ៊ីនធឺណិតរបស់បុគ្គលទាំងឡាយណាដែលបំពានសិទ្ធិថតចម្លងរបស់អ្នកដទៃម្ដងហើយម្ដងទៀត។

ការលាតត្រដាងរបស់អតិថិជន៖ ប្រសិនបើអ្នកជាអតិថិជនដែលទិញផលិតផល ឬសេវាកម្មតាមប្រព័ន្ធអ៊ីនធឺណិតពីក្រុមហ៊ុន Unicity សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន គ្រួសារ ឬប្រើតាមផ្ទះនោះ អ្នកអាចនឹងមានសិទ្ធិបន្ថែមអនុលោមតាមហត្ថលេខាអេឡិកត្រូនិកនៃច្បាប់ពាណិជ្ជកម្មជាតិ និងអន្តរជាតិ និងច្បាប់រដ្ឋជាធរមាន។ សូមអានសេចក្ដីប្រកាសខាងក្រោមនោះដោយប្រុងប្រយ័ត្ន។ សេចក្ដីលាតត្រដាងនេះបរិយាយអំពីសិទ្ធិរបស់អ្នកក្នុងការជ្រើសរើសចុះកិច្ចសន្យាអេឡិកត្រូនិកជាមួយយើង។

ដោយចុចលើ “Submit Order To Unicity “មានន័យថា (1) អ្នកបានឯកភាព និងយល់ព្រម (i) ចុះកិច្ចសន្យាតាមប្រព័ន្ធអេឡិកត្រូនិកជាមួយយើងសម្រាប់ផលិតផល ឬសេវាកម្មដែលអ្នកបានស្នើសុំអនុលោមតាមកិច្ចព្រមព្រៀងនេះ និង (2) អ្នកបានដឹងថា អ្នកកំពុងចុះកិច្ចព្រមព្រៀងស្របច្បាប់មួយ ហើយថា អ្នកមានបំណងចងភ្ជាប់កាតព្វកិច្ចផ្លូវច្បាប់ក្នុងការគោរពអនុវត្តកិច្ចព្រមព្រៀងនេះ។ ដើម្បីចូលទៅកាន់ ដោនឡូត និងព្រីនកិច្ចព្រមព្រៀងនេះ អ្នកត្រូវមានកម្មវិធី Acrobat Reader 3.0 ឬកម្មវិធីស៊េរីខ្ពស់ជាងនេះ។ ការកែប្រែលក្ខខណ្ឌលើហាតវែរ និងសូហ្វវែរនេះ នឹងត្រូវបង្ហាញនៅទីនេះ ឬនៅលើតំណគេហទំព័រ “Recommended Software” ខាងក្រោម។ អ្នកក៏អាចស្នើសុំច្បាប់ចម្លងនៃកិច្ចព្រមព្រៀងនេះតាមបញ្ញើសហរដ្ឋអាមេរិកដោយឥតគិតថ្លៃ ដោយទាក់ទងយើងខ្ញុំតាមរយៈ [email protected] ក្នុងរយៈពេលសាមសិប (៣០) ថ្ងៃ គិតចាប់ពីថ្ងៃចុះកិច្ចព្រមព្រៀងនេះជាមួយក្រុមហ៊ុន Unicity ។

ប្រសិនបើអ្នកមិនយល់ព្រមនឹងចំណុចខាងលើនេះទេ សូមចុចប៊ូតុង Cancel Request Button ហើយអ្នកនឹងមិនអាចបញ្ចប់ប្រតិបត្តិការតាមប្រព័ន្ធអ៊ីនធឺណិតនេះឡើយ។

ឯកជនភាព

ក្រុមហ៊ុន Unicity ទទួលស្គាល់សារៈសំខាន់ក្នុងការការពារឯកជនភាពនៃព័ត៌មាន ដែលយើងអាចនឹងប្រមូលបានពីអ្នក។ ដើម្បីសម្រេចនូវគោលបំណងការពារឯកជនភាពនេះ យើងខ្ញុំប្ដេជ្ញាចិត្តថា នឹងខិតខំប្រឹងប្រែងគោរពឯកជនភាពរបស់អ្នកឲ្យបានខ្លាំងក្លាបំផុត។ ខាងក្រោមនេះជារបៀបដែលយើងគ្រប់គ្រងព័ត៌មាន ដែលយើងបានសិក្សាអំពីអ្នកពេលអ្នកចូលទៅកាន់គេហទំព័រក្រុមហ៊ុន Unicity ។

របៀបដែលយើងប្រើប្រាស់ព័ត៌មាន

យើងទទួល និងរក្សាទុកព័ត៌មានដែលអ្នកបញ្ចូលទៅក្នុងគេហទំព័រក្រុមហ៊ុន Unicity ឬផ្ដល់ជូនយើងតាមមធ្យោបាយណាមួយ។ យើងប្រើប្រាស់ព័ត៌មានទាំងនេះ រួមទាំងឈ្មោះ និង អាសយដ្ឋានអ៊ីម៉ែលរបស់អ្នកក្នុងគោលបំណងជាច្រើន រួមមានដូចជា ៖

 1. ដំណើរការ និងបំពេញប័ណ្ណបញ្ជាទិញ ព្រមទាំងជូនដំណឹងដល់អ្នកអំពីស្ថានភាពបញ្ជាទិញផលិតផល និង
 2. ផ្ញើជូនអ្នកនូវព័ត៌មានបច្ចុប្បន្នភាពថ្មីបំផុតអំពីក្រុមហ៊ុន ព្រឹត្តិការណ៍ និងកម្មវិធីផលិតផល ពិសេសៗរបស់យើង។

យើងប្រមូលព័ត៌មានផ្ទាល់ខ្លួនពីអ្នកចែកចាយជាបន្តបន្ទាប់។យើងអាចនឹងប្រើប្រាស់ និងលាតត្រដាងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកចែកចាយ តែក្នុងគោលបំណងខាងក្រោមនេះប៉ុណ្ណោះ ៖

 1. ដំណើរការពាក្យសុំធ្វើជាអ្នកចែកចាយរបស់អ្នក
 2. រៀបចំរបាយការណ៍បញ្ជីឈ្មោះសមាជិកខ្សែជួរក្រោម
 3. ផ្ដល់សេវាកម្មអ្នកចែកចាយ ដូចជា រៀបចំផែនការ និងសម្របសម្រួលកិច្ចប្រជុំ និងការបណ្ដុះបណ្ដាលអ្នកចែកចាយ
 4. គ្រប់គ្រងអត្ថប្រយោជន៍របស់អ្នកចែកចាយ
 5. រៀបចំ និងការអនុវត្តគោលនយោបាយ ផែនការទីផ្សារ និងយុទ្ធសាស្ត្រ។
 6. បោះផ្សាយព័ត៌មានផ្ទាល់ខ្លួនក្នុងព្រឹត្តិប័ត្រ សម្ភារផ្សព្វផ្សាយ និងការប្រាស័យទាក់ទងក្នុងក្រុមរបស់ Unicity
 7. ផ្ដល់នូវឯកសារយោង និង
 8. គោរពអនុវត្តតាមលក្ខខណ្ឌច្បាប់និងបទបញ្ញត្តិជាធរមាន ព្រមទាំងផ្ដល់ជំនួយនៅក្នុងការស៊ើបអង្កេតនានារបស់រដ្ឋាភិបាល និងនគរបាល។

ការអង្កេតតាមប្រព័ន្ធអ៊ីនធឺណិត

យើងខ្ញុំស្នើសុំឲ្យអ្នកស្ម័គ្រចិត្តផ្ដល់នូវព័ត៌មានប្រជាសាស្ត្រ ដូចជា កូដប្រៃសណីយ៍ អាយុ ឬកម្រិតប្រាក់ចំណូល។ ចម្លើយទាំងអស់នឹងត្រូវរក្សាជាការសម្ងាត់ និងប្រើប្រាស់សម្រាប់គោលបំណងផ្នែកស្ថិតិ និងផ្សព្វផ្សាយទីផ្សារជាលក្ខណៈផ្ទៃក្នុងតែប៉ុណ្ណោះ។

កុមារ

យើងខ្ញុំមិនប្រមូលព័ត៌មានផ្ទាល់ខ្លួន ឬផ្សព្វផ្សាយដល់កុមារអាយុក្រោម ១៣ ឆ្នាំឡើយ។

សន្ដិសុខ

យើងខ្ញុំមានវិធានការរក្សាសន្ដិសុខដើម្បីការពារមិនឲ្យមានការបាត់បង់ ការប្រើប្រាស់មិនត្រឹមត្រូវ និងការកែប្រែព័ត៌មានដែលអ្នកបានផ្ដល់ជូន។ នៅពេលដែលអ្នកធ្វើការបញ្ជាទិញ ឬផ្ដល់ព័ត៌មានផ្ទាល់ខ្លួន ដូចជាឈ្មោះ អាសយដ្ឋាន និងលេខប័ណ្ណឥណទាន ឬសន្ដិសុខសង្គម ឈ្មោះអ្នកនឹងត្រូវបានបញ្ចូលជាស្វ័យប្រវត្តិទៅក្នុងសឺវឺសុវត្ថិភាពរបស់យើងខ្ញុំ។
កម្មវិធីក្នុងសឺវឺសុវត្ថិភាពរបស់យើងខ្ញុំនឹងដាក់កូដសម្ងាត់នូវរាល់ព័ត៌មានរបស់អ្នកមុននឹងផ្ញើវាមកកាន់យើងខ្ញុំ ដើម្បីការពារទិន្នន័យរបស់អ្នកពីការលួចប្រើប្រាស់ដោយគ្មានការអនុញ្ញាត។

តំណគេហទំព័រភ្ជាប់ទៅកាន់គេហទំព័រផ្សេងទៀត

ដើម្បីជាធនធានសម្រាប់អ្នកទស្សនារបស់យើងខ្ញុំ យើងខ្ញុំបានផ្ដល់នូវតំណគេហទំព័រភ្ជាប់ទៅកាន់គេហទំព័រផ្សេងទៀត ដែលយើងខ្ញុំជឿថា ផ្តល់នូវប្រយោជន៍ និងស្របតាមបទដ្ឋានខ្ពស់របស់យើងខ្ញុំ។ ទោះបីជាយ៉ាងណាក្តី ក្រុមហ៊ុន Unicity មិនទទួលខុសត្រូវលើខ្លឹមសារនៃគេហទំព័រដែលខ្លួនបានផ្ដល់នូវតំណភ្ជាប់នេះទេ។ ជាពិសេស ក្រុមហ៊ុន Unicity មិនទទួលខុសត្រូវលើលក្ខខណ្ឌឯកជនភាព ឬការអនុវត្តដែលផ្ដល់ជូននៅក្នុងគេហទំព័រដែលខ្លួនបានផ្ដល់តំណភ្ជាប់នេះទេ។

ភាគីទីបី

យើងខ្ញុំមិនមានអាជីវកម្មលក់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដល់ភាគីទីបីនោះទេ។ យើងខ្ញុំអាចនឹងចែករំលែកព័ត៌មានទាំងនេះទៅតាមពេលវេលាជាក់ស្តែងជាមួយភាគីទីបីខាងក្រោមនេះ៖

 1. និយោជិត នាយក និងអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុន Unicity និងក្រុមហ៊ុនសម្ព័ន្ធក្នុងស្រុក និងក្រៅប្រទេសរបស់ខ្លួនដែលត្រូវការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដើម្បីអនុវត្តនូវកាតព្វកិច្ចរបស់ពួកគេ។
 2. ភ្នាក់ងារ អ្នកម៉ៅការ អ្នកផ្គត់ផ្គង់ អ្នកលក់ ឬភាគីទីបីដែលផ្ដល់នូវសេវារដ្ឋបាល ផ្សាយពាណិជ្ជកម្ម បោះពុម្ព ឬសេវាកម្មផ្សេងទៀតដល់ក្រុមហ៊ុន Unicity ឬក្រុមហ៊ុនសម្ព័ន្ធរបស់ខ្លួន ដែលមានជាអាទិ៍មជ្ឈមណ្ឌលចែកចាយ សវនករពីខាងក្រៅ គ្រូពេទ្យ អ្នកតំណាង ក្រុមហ៊ុនធានារ៉ាប់រង និងអ្នកគណនាតម្លៃធានារ៉ាប់រង។
 3. ទីភ្នាក់ងាររដ្ឋាភិបាល ឬអាជ្ញាធររដ្ឋាភិបាល នគរបាល ឬនិយ័តកម្មសមស្របផ្សេងទៀតក្នុងប្រទេសកាណាដា ឬទីកន្លែងផ្សេងទៀតដើម្បីបំពេញលក្ខខណ្ឌសន្ដិសុខនិងនិយ័តកម្ម
 4. ព្រមទាំងក្នុងករណីដែលព័ត៌មានត្រូវបានដាក់ជូនដោយអ្នកចែកចាយ អ្នកផ្ដល់ប្រឹក្សា/ភ្នាក់ងារចាត់តាំងរបស់ Unicity ឬក្រុមហ៊ុនសម្ព័ន្ធរបស់ខ្លួន ដើម្បីរៀបចំផែនការ ផ្ដល់ និង/ឬគ្រប់គ្រងអត្ថប្រយោជន៍របស់អ្នកចែកចាយ។

ការផ្ទេរ

ការយល់ព្រមដែលអ្នកបានផ្ដល់ជូនក្នុងឯកសារគោលនយោបាយនេះ ចំពោះការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដោយក្រុមហ៊ុន Unicity ឬក្រុមហ៊ុនសម្ព័ន្ធរបស់ខ្លួនក៏ត្រូវពង្រីកទៅដល់បុគ្គល ឬសាជីវកម្មដែលក្រុមហ៊ុន Unicity អាចផ្ទេរអាជីវកម្មរបស់ខ្លួនជូនផងដែរក្នុងលក្ខខណ្ឌថា ព័ត៌មានផ្ទាល់ខ្លួនទាំងនោះត្រូវបានប្រើប្រាស់ក្នុងគោលបំណងដូចគ្នា។

ការបញ្ឈប់សេវាកម្ម

យើងខ្ញុំផ្ដល់ជូនអ្នកនូវឱកាសបញ្ឈប់ការទទួលបាននូវការទំនាក់ទំនងតាមរយៈ អ៊ីម៉ែលនាពេលអនាគតពីយើងខ្ញុំនៅពេលដែលយើងខ្ញុំស្នើសុំព័ត៌មានពីអ្នក។ ការផ្ដល់ជូនអ្នកនូវជម្រើសក្នុងការលុបចោលនូវអាសយដ្ឋានអ៊ីម៉ែលរបស់អ្នកចេញពីសំណុំទិន្នន័យរបស់យើងខ្ញុំ ដូច្នេះអ្នកនឹងមិនទទួលបានអ៊ីម៉ែលណាមួយនាពេលអនាគត និងឈប់ទទួលបានសេវាកម្មរបស់យើងខ្ញុំបន្តទៀតហើយ។

អ្នកអាចប្រើជម្រើសនេះនៅពេលណាក៏បាន ដោយផ្ញើអ៊ីម៉ែលមកយើងខ្ញុំតាមអាសយដ្ឋាន [email protected]. ។ ប្រសិនបើអ្នកពិតជាបញ្ឈប់សេវាកម្ម អ្នកនឹងមិនអាចប្រើប្រាស់ផ្នែកដែលការពារដោយពាក្យសម្ងាត់នៃគេហទំព័ររបស់យើងខ្ញុំនោះទេ ដូចជា Business Centerជាដើម។.

ការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន

អ្នកមានសិទ្ធិស្នើសុំ និងទទួលបានពីក្រុមហ៊ុន Unicity នូវព័ត៌មានផ្ទាល់ខ្លួនដែលក្រុមហ៊ុន Unicity មាននៅក្នុងសំណុំឯកសារស្ដីពីអ្នក ព្រមទាំងស្នើសុំធ្វើការកែតម្រូវទិន្នន័យនានាដែលមិនត្រឹមត្រូវ។ អ្នកក៏អាចស្នើសុំឲ្យក្រុមហ៊ុន Unicity ជូនដំណឹងដល់អ្នកអំពីប្រភេទព័ត៌មានផ្ទាល់ខ្លួនដែលក្រុមហ៊ុន Unicity បានរក្សា។ សំណើសុំប្រើប្រាស់ និងកែតម្រូវទិន្នន័យផ្ទាល់ខ្លួន ឬព័ត៌មានអំពីគោលនយោបាយ និងនីតិវិធីរបស់ក្រុមហ៊ុន Unicity ទាក់ទងនឹងទិន្នន័យផ្ទាល់ខ្លួនត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរជូនទៅ៖ ផ្នែកបម្រើសេវាអតិថិជនរបស់ក្រុមហ៊ុន Unicity ៖

អ៊ីម៉ែល៖ [email protected]

ប្រសិនបើអ្នកមានសំណួរ ឬយោបល់ផ្សេងៗអំពីក្រុមហ៊ុន Unicity សូមផ្ញើអ៊ីម៉ែលទៅកាន់ [email protected].